• បញ្ជូនជនសង្ស័យ០២នាក់ និងគ្រឿងញៀនចំនួន ២០០គីឡូក្រាម ទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការតាមច្បាប់
    ដោយ admin  ថ្ងៃទី 1 August, 2020  ម៉ោង 13:45 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ០២នាក់ និងវត្ថុតាងគ្រឿងញៀន ២០០គីឡូក្រាមទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

    សូមជម្រាបជូនថា ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោក សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការបង្ក្រាបនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងប្រតិបត្តិការនោះគឺកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលដោយឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

    លទ្ធផល៖
    ១-ចាប់ខ្លួនជនសង្ស័យ ២នាក់ ភេទប្រុស។
    ២-ចាប់យកវត្ថុតាង :
    -សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម។
    -ម៉ូតូកង់៣ (ឥណ្ឌា) ១គ្រឿង ។

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares