• ដឹកប្រពន្ធទៅពេទ្យ មិនទាន់ទៅដល់ផងស្រាប់តែក្រឡាប់រថយន្តបណ្ដាលឱ្យរបួសទាំងអស់គ្នាចំនួន ៤នាក់ នៅស្រុកគូលែន
    ដោយ admin  ថ្ងៃទី 31 July, 2020  ម៉ោង 09:58 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ បុរសម្នាក់បើកបររថយន្តប្រភេទ កាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ ច-8072 ភព២ ដឹកប្រពន្ធមកកាន់មន្ទីរពេទ្យបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ពីផ្លូវជាច្រើនច្រឡប់បណ្ដាលឲ្យរងរបួសទាំងអស់គ្នាចំនួន ៤នាក់។ ករណីគ្រោះថ្នាក់ចរាចរដ៏អកុសលនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បូង នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុចតាកឹង ខាងត្បូងជិតខ្ទមអ្នកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។

    អធិការនគរបាលស្រុកគូលែន លោកវរៈសេនីយ៍ទោ ឡាញ់លីវ សៀវឡេង បានប្រាប់ឱ្យដឹងថា នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្តាលអោយមនុស្សប្រុសស្រី ៤នាក់ រងរបួស ក្នុងនោះ អ្នកបើកបរម្នាក់ និងអ្នករួមដំណើរ ៣នាក់ ដែលត្រូវជាម្តាយ កូន និងប្រពន្ធ គឺ ទី១-ឈ្មោះ មុំ សុផាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើកបររថយន្ត , ទី២-ឈិន ឡុងស៊ីម ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរ , ទី៣-រឿម វិចិត្រា ភេទស្រី អាយុ៨ខែ ត្រូវជាកូនអ្នកបើកបរ និង ទី៤- ឈ្មោះ គឹម ឡុង ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាម្ដាយក្មេកអ្នកបើកបររថយន្ត ជនរងគ្រោះទាំង ៤នាក់ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    លោកអធិការបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យ កើតឡើងនៃគ្រោះថ្នាក់ចរាចរណ៍ គឺដោយសាររថយន្តជាប់ហ្វ្រាំង រួចក៏បានបោកធ្លាក់ទៅម្ខាងផ្លូវ ធ្វើឱ្យមនុស្សនៅក្នុងរថយន្តនោះរងរបួស ហើយរថយន្តរងការខូចខាត ។ លោកបន្តថា ក្រោយហេតុ ការណ៍គ្រោះថ្នាក់ កម្លាំងអធិការនគរបាលស្រុក រួមនឹងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបានទៅជួយអន្តរាគមន៍ភ្មាមៗចំពោះអ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកយកទៅមន្ទីរពេទ្យបង្អេក ១៦មករា ខេត្តព្រះវិហារ ។

    លោកអធិការបានឲ្យដឹងថាដឹងថា ខណៈនេះជនរងគ្រោះ បានធូរស្រាលវិញហើយ ក្រោយការជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យបង្អែកខេត្ត។ ហើយហើយជនរងគ្រោះក៏បានមកទទួលយក រថយន្តពីប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ទៅជួសជុល ប្រើប្រាស់ឡើងវិញដែរ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares