• បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដលឿនបុកខឿនសួនច្បារហោះរំលងសួនទៅបុកទូរអេធីអឹម
    ដោយ admin  ថ្ងៃទី 31 July, 2020  ម៉ោង 08:45 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបើក រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបោះពួយទៅបុកខឿនសួនរួចហោះរំលងសួនទៅបុកទូរ ATM បាក់ខ្ទេចខ្ទីចំណែករថយន្តខូចខាតស្ទើរទាំងស្រុង។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ២ និង ៥២នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​សុក្រ​ទី​៣១ ខែកក្កដា ឆ្នាំ២០២០ តាម​បណ្តោយ​ផ្លូវ ២១៧​ត្រង់ចំណុច​ផ្សារ​អូ​ឡាំ​ព្យា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    ​សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បើករថយន្តតូយ៉ូតាព្រួសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-5739 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង មកដល់ផ្លូវ បំបែកជាប្រាំ រថយន្តបានទៅត្រង់បុកខឿនសួនរួចហោះរំលងសួនជាច្រើនម៉ែត្រទៅបុកទូរ ATM នៅចំណុចមុខច្រកចូលអាគារ អូឡាំព្យា បីទូរជាប់គ្នាបណ្តាលឱ្យមួយទូរបែកបាក់ខ្ទេចខ្ទីខូចខាតស្ទើរទាំងស្រុង ចំណែករថយន្តបង្កបាបខូចខាតផ្នែកខាងមុខយ៉ាង ដំណំ។ ភ្លាមនោះសន្តិសុខដែរយាមនៅកន្លែងកើតហេតុបាននាំគ្នាធ្វើការឃាត់ខ្លួនតៃកុងរថយន្តទុកប្រគល់ជូនសមត្ថកិច្ច។ ទោះយ៉ាងណាក្នុងហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងរបួសទេ។

    សមត្ថកិច្ចបាននាំខ្លួនម្ចាស់តថយន្តបង្កទៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ទុកប្រគល់ជូនសមត្ថកិច្ចជំនាញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានទំនាក់ទំនងទៅជំនាញចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគបាលរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares