• បើករថយន្តកៀរម៉ូតូដួលផ្ទុះឆេះអស់ទាំងស្រុង និងបង្កឱ្យអ្នកជិះឌុបគ្នាពីរនាក់រងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 30 July, 2020  ម៉ោង 08:04 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ រថយន្តមិនស្គាល់អត្តសញ្ញាណបានបើកកៀរម៉ូតូឱ្យ​ដួលផ្ទុះឆាបឆេះអស់ទាំងស្រុងនិងបណ្តាលឱ្យអ្នកជិះឌុបគ្នាពីរនាក់រងរបួសធ្ងន់។ រីឯរថយន្តបានបន្ថែមល្បឿនបើកគេចបាត់។ហេតុការណ៍ នោះបានកើតឡើងនៅលើផ្លូវជាតិលេខ៩ស្ថិតក្នុង​ភូមិ​ស្រះ​ឈូក​មសង្កាត់​កំពង់​ប្រណាក​ ក្រុងព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០។

    នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វឿន វណ្ណាភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សនៅភូមិភារកិច្ចសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រងរបួសធ្ងន់។ម្នាក់ទៀតឈ្មោះ វន មីនា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ រងរបួសធ្ងន់។

    ​ប្រភពដដែលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណ​ បានបើកមកកៀរម៉ូតូមួយគ្រឿងម៉ាស៊ុយហ្សុ​យ​គី​និ​ច​ពណ៌​ស​ផលិត​ឆ្នាំ​២០១៤​ពាក់​ស្លាក​លេខ​ព្រះវិហារ​1B-7299​ បណ្តាលឱ្យផ្ទុះឆេះខូចខាតទាំងស្រុង និងឱ្យអ្នកជិះពីរនាក់រងរបួសធ្ងន់។

    ​សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នកប្រព្រឹត្ត​ដែល​បាន​បើករថយន្ត​បង្ក​ការគ្រោះថ្នាក់​នេះដើម្បីនាំខ្លួនមកដោះស្រាយតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares