• បុរសម្នាក់ដេកស្លាប់លើម៉ូតូ និងស្ត្រី២នាក់ស្លាប់បែកសាកសពខ្ទេច ដោយសារជិះម៉ូតូឌុបគ្នាវ៉ាជែងនិងរថយន្ត ១គ្រឿងជ្រុលទៅបុករថយន្តដឹកខ្សាច់បើកបរបញ្ច្រាស់ទិសគ្នា
    ដោយ admin  ថ្ងៃទី 29 July, 2020  ម៉ោង 10:04 | សន្តិសុខ​សង្គម

    (ខេត្តត្បូងឃ្មុំ) ៖ បុរសម្នាក់បានឌុបស្ត្រីពីរនាក់(ម្នាក់ជាប្រពន្ធរបស់ខ្លួន) បើកម៉ូតូវ៉ារថយន្តមួយគ្រឿងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកនឹងរថយន្តដឹកខ្សាច់ធុនធ្ងន់មួយគ្រឿងបើកបញ្ច្រាសទិសគ្នាចំពេញទំហឹងហើយកិនស្លាប់ទាំងបីនាក់មួយរំពេច។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាក់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក ខេត្តត្បូងឃ្មុំ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបានស្លាប់ដែលបានស្លាប់ទាំង៣នាកើនៅនឹងកន្លែងកើតហេតុខាងលើនោះគឺជាបុរសម្នាក់ឈ្មោះ អោក សៅ ហៅម៉ាប់ អាយុ៣៣ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមសេរី ២០១៨ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-5029 ឌុបស្រ្តីចំនួនពីរនាក់ជិះពីខាងក្រោយ ជាប្រពន្ធឈ្មោះ សន សុខខឿន អាយុ៣៤ឆ្នាំ និងស្រ្តីម្នាក់ទៀតឈ្មោះ ស៊ិន សុខខេន អាយុ២៧ឆ្នាំ។ ជនរងគ្រោះទាំង ៣នាក់នេះមានទីលំនៅភូមិខ្នប់ដំដំរីត្បូង ឃុំដំរិល ស្រុកអូរាំងឪ។

    ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបើកពាក់ស្លាកលេខ រតនគិរី 3A-0077 ម៉ាកហ៊ីយុនដាយពណ៌ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

    ប្រភពនៅកន្លែងកើតហេតុបាននិយាយថា នៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី ២៩ កក្កដានេះ រថយន្តបែនដឹកខ្សាច់ខាងលើ បានបើកបរចេញពីខាងក្រោមស្ពានគីហ្ស៊ូណាខាងទន្លេបិទ បើកបរឡើងមកលើផ្លូវជាតិលេខ៧ មានទិដដៅទៅខេត្តត្បូងឃ្មុំ លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងជិះគ្នាបីនាក់ បានបើកវ៉ារថយន្តធុនតូចមួយកំពុងបើកបរពីទិសស្រុកត្បូងឃ្មុំ ហើយក៏ជ្រុលទៅបុកនឹងរថយន្តដឹកខ្សាច់បញ្ច្រាស់ទិសគ្នាពេញទំហឹងហើយកិនពីលើបណ្តាលឱ្យខាងម៉ូតូស្លាប់ទាំង៣នាក់ ដោយស្ត្រីពីរនាក់បានបែកសាកសពខ្ទេច ចំណែកបុរសអ្នកបើកបរម៉ូតូស្លាប់ដេកលើម៉ូតូ។

    សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការបើកបរវ៉ាជែង។ នគរបាលជំនាញបានចុះឈ្មោះអ្វីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកសាកសពបានទាក់ទងទៅសាច់ញាតឲ្យមកទទួលយកដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares