• រថយន្តហាយឡែនឌរ័របស់នគរបាលសក្តិ៤កន្លះ បុកម៉ូតូ ម៉ាក Zommer x បណ្តាលឱ្យមនុស្សស្រីប្រុស២នាក់ រងរបួសបាក់ជើងទាំង២នាក់
    ដោយ admin  ថ្ងៃទី 28 July, 2020  ម៉ោង 09:37 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តហាយឡិនឌ័របើកបរលឿនបុកជាមួយម៉ូតូក្រសួងមើលអ៊ិចបើកបរបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកជិះម៉ូតូប្រុសស្រី ២នាក់រងរបួសធ្ងន់បាក់ជើងទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅផ្លូវចូលទៅការិយាល័យធ្វើប៉ាស្ព័រ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

    ប្រភពព័ត៌មានពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តហាយឡេនឌ័រ និងម៉ូតូ ម៉ាក Zommer x ស្លាកលេខ កំពត 1k-9525 បើកបញ្ច្រាសទិសគ្នា ។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែបុកគ្នាពេញទំហឹង ដែលបណ្តាលឱ្យអ្នកជិះម៉ូតូស្រីប្រុសរងរបួសបាក់ជើងទាំងពីរនាក់។

    ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ តែបានបន្សល់ទុកអត្តសញ្ញាណប័ណ្ណនគរបាលមួយសន្លឹក ឈ្មោះ ពុធ ប៊ុនធឿន ឋានន្តរស័ក្តិវរសេនីយ៍ទោ និងមានតួនាទីជានាយរងការិយាល័យស្រាវជ្រាវព័ត៌មាន ព្រមទាំងអាវជាមន្ត្រីនគរបាល ពាក់សក្តិ៤កន្លះ មួយទៀតផងដែរ ហើយនេះជាតម្រុយមួយងាយស្រួលដល់សមត្ថកិច្ចជំនាញស្រាវជ្រាវរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយ៕៊

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares