• មន្ត្រី​សក្តិ​ពីរ​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​ម៉ូតូ ៣​គ្រឿង​បង្កឱ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់បញ្ជូន
    ដោយ admin  ថ្ងៃទី 28 July, 2020  ម៉ោង 09:01 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ មន្ត្រីន្ត្រីពាក់សក្តិពីរម្នាក់បើករថយន្តទាំងស្រវឹងស្រាជោកជាំ បានបុករះម៉ូតូ ៣​គ្រឿង បង្កឱ្យមនុស្សរងរបួស​ធ្ងន់​ស្រាល ៤នាក់កាលពីវេលាម៉ោង ៧ និង​៣០ នាទី​យប់ ថ្ងៃ​ចន្ទ​ទី​២៧ ខែកក្កដា ឆ្នាំ ២០២០ តាម​បណ្តា​យ​ផ្លូវ ២២៣ កែង​នឹង​ផ្លូវ​ចូល​បុប្ផា​រាជ​នី សង្កាត់​ទួល​សង្កែរ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

    ​បើ​យោងតាម​ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ៣គ្រឿងធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង រីឯ​ម៉ូតូ​របស់​លោកតា​ពីរ​នាក់​ប្តី​ប្រពន្ធ បម្រុង​បត់​ចូល​តាមផ្លូវ​បុប្ផា​រាជ​នី ស្រាប់តែ​ភ្លាម​នោះដែរ គេ​បានឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​ពាក់​សក្តិ​ពីរ​បើករថយន្ត​ម៉ាក អូ ឌី​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AR 6066 ឡើងមក​ត្បូង​ក្នុង​ល្បឿន​លឿន​រួច​ក៏​បោះពួយ​​ទៅបុករះម៉ូតូ ៣​គ្រឿង បង្កឱ្យមនុស្សរងរបួសធ្ងន់ និង​ស្រាល​ចំនួន ៤ នាក់​ ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការគ្នាជាមួយ​នឹង​ជំនាញ​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​រួច​ក៏​ទាក់ទង​ទៅខាង​នគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមក យករថយន្តម និងម៉ូតូ៣គ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares