• ជិះម៉ូតូបុកឆ្កែ វេរចង្កូតទៅបុករថយន្តហាយឡែនឌរ័កំពុងបើកបញ្ច្រាស់ទិសគ្នាពេញទំហឹងស្លាប់៣នាក់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 28 July, 2020  ម៉ោង 10:17 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ធំ)៖ ជិះម៉ូតូបុកឆ្កែ រេចង្កូតទៅបុករថយន្តហាយឡែនឌរ័កំពុងបើកបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់អ្នកជិះម៉ូតូទាំងបីនាក់៣នាក់ ភ្លាមៗនៅកន្លែងកើតហេតុហើយសាច់ឆ្កែក៏បានងាប់នៅក្នុងហេតុការណ៍នោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣ និង១០ នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតមនៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

    ​សមត្ថកិច្ចបានឲ្យដឹងថា រថយន្តហាយឡិនឌ័រ និង​ម៉ូតូ គឺធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ ​ដែល​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​ពណ៌​ស មាន​​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ-2AM 7305 អ្នកបើកបរ​មិន​ស្គាល់​សញ្ញាណ​ (​បាន​ចុះ​រត់គេច​ខ្លួន​បាត់​) បើកបរ​ពី​លិចទៅ​កើត បន្ទាប់​ពី​បុក​ជាមួយ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD-៣៧៨៦ បើកបរ​ឌុ​ប​គ្នា​ចំនួន​៣​នាក់​ បណ្តាល​ឱ្យមនុស្សបាត់បង់ជីវិត​​​៣​នាក់ (ប្រុស​ទាំងអស់) ។

    លោក​វរសេនីយ៍ទោ ឃួ​ន វុ​ទ្ធី អធិកា​នគរបាល​ស្រុក​ប្រា​សាទ​សំបូរ​ប្រាប់​ថា ​​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ត្រូវបានស្គាល់​បើកបរ ​​ឈ្មោះ អួ ច​ន្ទ្រា ភេទ​ប្រុស អាយុ២៧ ឆ្នាំ​នៅ​ភូមិ​តាអោ​ក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ។ រីឯភារីឯភាគីខាងម៉ូតូម៉ាកវ៉េវបានស្លាប់ទាំង ៣នាក់នោះមាន៖ ឈ្មោះ ព្រំ ន​ន់ ភេទ​ប្រុស អាយុ​១៦ឆ្នាំ​ នៅ​ភូមិ​តាអោ​ក ឃុំ​ឈូក ​ស្រុក​ប្រាសាទ​សំបូរ (ជាអ្នកបើកបរ) និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់១-​ឈ្មោះ លឹ​ម វ៉ា​ន់​ជា ភេទ​ប្រុស ​អាយុ​១៦ឆ្នាំ ​និង​ឈ្មោះ ព្រំ សីលា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​តាអោ​ក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ។

    មូលហេតុ​បឋម​ គឺបង្ក​ឡើង​ភាគីចខាងអ្នកបើក​ម៉ូតូ​ទៅបុក​ឆ្កែ​ ហើយ​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​​បុក​រថយន្ត​កំពុងបើកទៅគ្នាចំពេញទំហឹងតែម្តង ។ ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ​វាស់វែង​រួច បាន​ប្រគល់​សាកសព ឱ្យក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares