• រើស​គ្រាប់​កាំភ្លើងត្បាល់​យកមក​ទុក​ក្បែរផ្ទះកូនយកទៅដំលេងផ្ទុះស្លាប់ម្នាក់​ របួស៣នាក់
    ដោយ admin  ថ្ងៃទី 27 July, 2020  ម៉ោង 08:22 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ និងមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល​ ដោយសារផ្ទុះក្បាលគ្រាប់ត្បាល់ប្រភេទ៦០ម.​ម​.​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ដូន​ម៉ុក​ស្ថិតក្នុង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២៦​ ខែកក្កដា ឆ្នាំ២០២០។

    ​តាម​ការបញ្ជាក់​ពី​លោក​វរ​សេនី​យ៏​ទោ​ឱ​សេង​អធិកា​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​ ហេតុដែលបណ្តាលឱ្យមានករណីផ្ទុះគ្រាប់យុទ្ធភណ្ឌ​ប្រភេទ​ក្បាល​គ្រាប់​ត្បាល់​៦០.​ម​.​ម​នេះ​ដោយ​ឪពុក​របស់​កុមារា​រងគ្រោះ​បាន​ទៅ​ស្រែ​ហើយ​ក៏បាន​ប្រទះឃើញ​ក្បាល​គ្រាប់​ត្បាល់​ប្រភេទ​.៦០.​ម​.​ម​.​។​ បុរសនោះក៏បានរើសកាន់មកទុកចោលនៅក្បែ​ផ្ទះ​ដោយ​ខ្លួន​។

    ​លោក​វរ​សេនី​យ៏​ទោ​ឱ​សេង​បាន​បន្តថា​ ចៃដន្យកូនរបស់ខ្លួនរួមនឹងកុមារីចំនួន​២​នាក់​ទៀត​ បានបបួលគ្នាមកលេង។ តែមិននឹកស្មានថាកូនរបស់ខ្លួន និងគ្នីគ្នាគេនោះបានយកក្បាលគ្រាប់ត្បាល់​ដែល​ខ្លួន​បាន​រើស​យកមក​ទុក​នោះ​យកទៅ​ដំ​លេង​។ ដោយខ្លួនមិនបានចាប់អារម្មណ៍តែនៅសុខៗក៏សំឡេងផ្ទុះឡើងយ៉ាងកក្រើកផ្ទះ​។ ក្រោយដុំផ្សែងខ្មៅបានរសាត់បាត់ទៅបន្សល់ទុក​នៅ​សាកសព​កូន​។​

    ​គួរ​បញ្ជាក់ថា​កុមារា​កុមារី​ដែល​រងគ្រោះ​ក្នុងការ​ផ្ទុះ​ក្បាល​គ្រាប់​ត្បាល់​ប្រភេទ​៦០​ម​.​ម​នោះ​រួមមាន​៖ទី១ឈ្មោះ ស្មាន់ ម៉ា ភេទប្រុស អាយុ៥ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ, ទី២ឈ្មោះ អឹម ម៉ារ៉ា ភេទស្រីអាយុ៤ឆ្នាំ រងរបួសធ្ងន់, ទី៣ឈ្មោះ ហេង ពៅភេទស្រី អាយុ៤ឆ្នាំ រងរបួសធ្ងន់, ទី៤ឈ្មោះ សំ ស្មាន ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសជើង ដែលត្រូវជាឪពុកបង្កើតរបស់សាកសពកុមារារងគ្រោះ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​នឹង​ស្រុក​កើតហេតុ​។​

    ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ឃើញថា​កុមារា​ដែល​ស្លាប់​ និងរងរបួសនេះពិតជាស្លាប់ និងរងរបួសដោយសារតែផ្ទុះគ្រាប់ពិតប្រាកដ​មែន​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares