• ឃាត់ខ្លួនជនជាតិកូរ៉េ ២នាក់ និងរឹបអូសគ្រឿងញៀជាង ១គីឡូក្រាម នៅមុខអាផាតមិនវីសឌឹម ក្នុងខណ្ឌចំការមន
    ដោយ admin  ថ្ងៃទី 27 July, 2020  ម៉ោង 07:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមផេក Anti-Drug Department បានផ្សព្វផ្សាយឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងចូលរួមដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបង្ក្រាបក្រុមមុខសញ្ញាជនជាតិកូរ៉េ (ខាងត្បូង) ជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ នៅចំណុចមុខអាផាតមិនវីសឌឹម (WISDOM APARTMENT) អគារលេខ១៦ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បន្តទៅឆែកឆេរបន្ទប់ 3D ក្នុងអាផាតមិន WISDOM APARTMENT និងបន្ទប់លេខ F1 E12 ជាន់ទី១២ អផាតមិន DIAMOND HOME1 ដែលបានជួលស្នាក់នៅ។

    ជាលទ្ធផល៖ ចាប់ខ្លួនជនសង្ស័យ ២នាក់៖
    ១-ឈ្មោះ SONG MIN SOO ភេទប្រុស កើតឆ្នាំ១៩៦១ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M717071112 “មានដីកាស្វែងរកចាប់ខ្លួនរបស់នគរបាលអន្តរជាតិ(និវេទន៍ក្រហម)”។
    ២-ឈ្មោះ CHOI MIN YOUNG ភេទប្រុស កើតឆ្នាំ១៩៧០ ជនជាតិកូរ៉េ។

    វត្ថុតាងដកហូតបានសារធាតុញៀន៖
    ១/ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ជាង 1389.53g ២/រថយន្ត ១គ្រឿង, ទូរស័ព្ទ,គ្រឿង ,ជញ្ជីងថ្លឹង ២គ្រឿង រួមទាំងសម្ភារ:សម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត។

    បច្ចុប្បន្នសង័្សយ ព្រមទាំងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានបញ្ជូនមកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares