• ត្រឡប់ពីជួបជុំផឹកស៊ីនៅផ្ទះបងប្អូន​ រួចជិះម៉ូតូមកផ្ទះវិញ​ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅតាមផ្លូវ
    ដោយ admin  ថ្ងៃទី 26 July, 2020  ម៉ោង 10:09 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖​ បុរសម្នាក់ជិះម៉ូតូចេញពីផឹកស៊ីនៅផ្ទះបងប្អូនត្រឡប់ទៅផ្ទះវិញ មិនទាន់ដល់ផ្ទះផងត្រូវរថយន្តបុកស្លាប់នៅវេលាម៉ោង១១ និង៣០ នាទីយប់ថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២០ នៅតាមផ្លូវបេតុងក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ។

    សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ សុខ លាង ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះបានចេញពីហូបចុកក្នុងពិធីជប់លៀងនៅផ្ទះបងប្អូនត្រឡប់ទៅផ្ទះវិញជិះម៉ូតូម៉ាកធូដេ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1CN- 7532 ជិះតាមផ្លូវបេតុង​ ក្នុងទិសដៅពីជេីងទៅត្បូងគោលបំណងត្រឡប់ទៅផ្ទះវិញ​ តែអកុសលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើត ហេតុសង្ស័យថាមានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយហើយបណ្ដាលឱ្យជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗតែម្ដង​ ហើយម៉ូតូមានស្នាមបែកបាក់នៅផ្នែកខាងក្រោយច្រេីន។

    សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បាអំពៅ​ ចុះទៅដល់កន្លែងកើតហេតុធ្វើកំណត់ហេតុ ហេីយបានធ្វេីឯកសារប្រគល់សព និងម៉ូតូទៅឱ្យក្រុមគ្រួសារ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares