• រថយន្ត ម៉ាកកាមរី ១គ្រឿងឆ្លងចរន្តភ្លើងឆេះខកខានម៉ាស៊ីនទាំងស្រុង
    ដោយ admin  ថ្ងៃទី 26 July, 2020  ម៉ោង 09:08 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ធំ)៖ រថយន្តម៉ាកកាមរី សេរីចាស់ មួយគ្រឿង ឆ្លងចរន្តភ្លើងបានឆាប់ចេះម៉ាស៊ីនខូចខាតទាំងស្រុង។ ករណីឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦A ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ស្ថិតក្នុងភូមិ ក្រចាប់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

    នគរបាលជំនាញការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គោះ ខេត្តកំពង់ធំបានឱ្យដឹងថា រថយន្ត ដែលត្រូវអគ្គិភ័យ ឆាបឆេះនោះ ម៉ាកកាមរី ពណ៌ ក្រហម សេរីឆ្នាំ ១៩៨៩ ស្លាកលេខ ភ្នំពេញ 2E-3423 ម្ចាស់ ឈ្មោះ រ៉ាន់ ចំរើន ភេទប្រុស អាយុ៥៩ ឆ្នាំ មានទីលំនៅភូមិ ក្តីដូង ឃុំក្តីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។

    ករណីខាងលើនេះ កម្លាំងជំនាញចេញអន្តរាគមន៍ភ្លាមៗ និងដោយមានការចូលរួមសហការ ពីបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ បាញ់ ពន្លត់ទាន់ពេលវេលា ហើយមិនបង្កឱ្យមានអ្នករងរបួសអ្វីឡើយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares