• ស្លាប់២នាក់ របួសធ្ងន់ ស្រាល៥នាក់ ដោយសារ គោយន្តកន្ត្រៃបុកជាមួយ និងរថយន្តដឹកដី
    ដោយ admin  ថ្ងៃទី 26 July, 2020  ម៉ោង 08:56 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង) ៖ គោយន្តកន្ត្រៃបុកជាមួយរថយន្តដឹកដី បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ និង៥នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ តាមផ្លូវលេខ៥៣ ផ្លូវក្រាលកៅស៊ូនៅចន្លោះគីឡូម៉ែត្រលេខ ៣៧ និង ៣៨ ស្ថិតក្នុងភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ។

    សមត្ថកិច្ចបានឱ្យដឹងថា មានរថយន្តមួយគ្រឿងពណ៌ខៀវ ជាប្រភេទរថយន្តបែន ពាក់ស្លាកលេខកំពង់ឆ្នាំង ៣A-០៩០៥ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត បើកបរដោយឈ្មោះវង្ស វាសនា រស់ នៅភូមិខ្លុងពពក ស្រុកទឹកផុស ។ នៅពេលដល់ចំណុចកើតហេតុ ត្រូវបានបុកគោយន្តកន្រ្តៃ បណ្តាលឱ្យគោយន្ត និង រថយន្តប៉ើងធ្លាក់ផ្លូវ និងបង្កឱ្យមនុស្សស្លាប់ និងរបួស។

    ក្រោយពេលកើតហេតុ រថយន្ត និងគោយន្តកន្ត្រៃត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកសង្រ្គោះមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares