• តៃកុងស្ទាវបើករថយន្តដឹកខ្សាច់វ៉ាជែងជ្រុលទៅបុករថយន្តទំនើបមួយគ្រឿងបើកបរបញ្ច្រាស់ទិសគ្នាលាន់ស្នូរដូចរន្ទះបាញ់
    ដោយ admin  ថ្ងៃទី 25 July, 2020  ម៉ោង 14:56 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តដឹកខ្សាច់ត្រូវតៃកុងបើកបរក្នុងល្បឿនលឿនហើយបានវ៉ាជែងរថយន្តនៅពីមុខចេញពីគន្លងផ្លូវរបស់ខ្លួនចូលទៅផ្នែកម្ខាងទៀតទៅ បុករថយន្តទំនើបមួយគ្រឿងក្នុងទិសដៅបញ្ច្រាស ទិសគ្នាលាន់ស្នូរដូចរន្ទះបាញ់ ហើយបណ្ដាលឱ្យរថយន្តដឹកខ្សាច់នោះក្រឡាប់ ​តែ​មិនមាន​អ្នករងរបួស​ធ្ងន់ធ្ងរ​។​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតកើតឡើងកាលពីម៉ោងជាង ៩យប់ថ្ងៃទី​២៤​ ខែកក្កដាឆ្នាំ២០២០ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុច​ច្រកចូល​ផ្សារ​ក្រមួន​ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ ​។

    ​សមត្ថកិច្ចបានឱ្យដឹងថា រថយន្ត​ដឹក​ខ្សាច់​ ពណ៌សពាក់ស្លាកកលេខចង្កូតស្ដាំPP-0536​ បានវ៉ាជែងចូលចំណីផ្លូវរថយន្តម៉ាកKIA​ពណ៌​ស​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AX-6873​ ត្រូវ​រថយន្ត​ដឹក​ខ្សាច់​បុក​ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​។​ចំណែក​រថយន្ត​ម៉ាក​KIA​ រង​ការខូចខាត​មួយ​កំណត់​មុខ​ស្ទើរតែ​ទាំងស្រុង​។​

    ​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ ​ដោយ​មិន​ប៉ះ​ពាល់​សម្បត្តិ​រដ្ឋ សមត្ថកិច្ច​ក៏​ឱ្យ​ភាគី​ទាំង​២​សម្របសម្រួល​គ្នា ​ដោយ​សម្រួល​មិនត្រូវ​សម​ត្ថកិច្ច​ក៏​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares