• រថយន្តបុកម៉ូតូពីក្រោយបណ្ដាលឱ្យខ្ទាតស្ត្រីអ្នកបើក បរម៉ូតូលើថ្នល់សន្លប់បាត់មាត់ឈឹង
    ដោយ admin  ថ្ងៃទី 25 July, 2020  ម៉ោង 08:03 | សន្តិសុខ​សង្គម

    (ខេត្តឧត្ដរមានជ័យ) ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តបើកស្របទិសគ្នាបុកពីក្រោយដួលធ្លាក់ពីលើម៉ូតូបោកខ្លួននឹងថ្នល់សន្លប់ស្តូកស្តឹង។ ចំណែកម៉ូតូបានកៀបជាប់នៅនឹងក្បាលរថយន្ត។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧ និង៤០នាទីល្ងាច កាល​ពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ស្ថិត​ក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​សំរោង​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​

    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ស្ត្រីរងរបួសមានឈ្មោះ សំណាង ដា​ណេ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កាត់ដេរ រស់នៅ​ភូមិ​គី​រី​វ័​ន្ត សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​(​របួសធ្ងន់​)បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ ១B-៥២៨៧ បើក​ពី​ត្បូង​ទៅ​ជើង។

    ចំណែកអ្នកបើកបរ​រថយន្ត មានឈ្មោះ ឱ សុ​ភ័​គ្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​ភូមិ​-​សង្កាត់​-​ក្រុង​សំរោង បន្ទបន្ទាប់ពីបង្កហេតុបានរត់គេចខ្លួនបាត់, បើកបរ​រថយន្ត​ម៉ាក​ម៉ាស់​ស្តា​(​ចង្កូត​ស្តាំ​) ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ BMC-១៣៨៥។ មាន​អ្នក​រួម​ដំណើរ ០២​នាក់ ទី​១/ឈ្មោះ ជឿន ភក្តី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​ភូមិ​-​សង្កាត់​-​ក្រុង​សំរោង​(​គ្មាន​របួស​) និង ទី​២/ឈ្មោះ ម៉ោង ឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​ភូមិ​ឈូក សង្កាត់​-​ក្រុង​សំរោង​(​គ្មាន​របួស​)។​

    ​សមត្ថកិច្ចបានបញ្ជាក់ថា៖ អ្នកបើកបរ​រថយន្ត​បើកបរ​ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន​ទៅ​បុក​ម៉ូតូ​ពីក្រោយ​។ ក្រោយមពេល​កើតហេតុ​កម្លាំង​ជំនាញ​ក្រុង​សំរោង បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ជួយ​អន្តរាគមន៍ បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​ធ្វើការ​វាស់វែង។ ចំណែក​វត្ថុតាង​ទាំងសងខាង បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares