• យុវជនវ័យក្មេង ៣នាក់ជាងម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅបុកជាមួយរថយន្តកំពុងបើកបញ្ច្រាសទិសគ្នា ស្លាប់ ២នាក់ភ្លាមៗ និងរបួសធ្ងន់១នាក់
    ដោយ admin  ថ្ងៃទី 24 July, 2020  ម៉ោង 14:32 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ និងម្នាក់ទៀតបានរងរបួសធ្ងន់។ដោយសារពួកគេបានជិះម៉ូតូឌុបគ្នាជិះវ៉ាជែងក្នុងល្បឿនលឿន បានទៅបុករថយន្តបើកបញ្ច្រាស់ទិសគ្នាពេញទាំងអស់ ម៉ូតូបាក់បែកជាបំណែកៗ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ១៤៩ និង១៥០ស្ថិតក្នុងភូមិកំពោតប្រោសសង្កាត់​ច្រកម្ទេស​ ក្រុងបាវិតខេត្ត ស្វាយរៀង ។​

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា មានម៉ូតូមួយគ្រឿងជិះគ្នា៣ នាក់ ម៉ា​កនិច ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយរៀង​1N-0213​ បើកបរដោយឈ្មោះ ឃួន ចន្ថន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សនៅភូមិព្រៃគៀវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង (​ស្លាប់​)​។​ អ្នករួមដំណើរ២នាក់ទៀតឈ្មោះ ឆោ ធារិទ្ធភេទប្រុស អាយុ១៦ ជាសិស្សនៅក្នុងភូមិព្រៃព្នៅ១ ឃុំព្រៃព្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (​ស្លាប់​)​និង​ឈ្មោះ​ ផន សុផាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ នៅក្នុងភូមិគោកស្រម៉ ឃុំសង្កែស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់។

    ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ម៉ាក​ ស៊ីណា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AP-1992 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានខ្ទាតមកប៉ះរថយន្តម៉ាកហាយឡេនឌឺ មួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរស្របទិសគ្នាពីទិសខាង​លិចទៅ​កើត​ម(​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​)​។​ ចំពោះមធ្យោបាយទាំង២ គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមនីតិវិធីច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares