• នារីម្នាក់បើករថយន្ត តូយ៉ូតា ព្រូស លឿនពេលមេឃភ្លៀងរេទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ
    ដោយ admin  ថ្ងៃទី 24 July, 2020  ម៉ោង 08:05 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ នារីម្នាក់បើករថយន្ត toyota prius ក្នុងល្បឿនលឿន បាន​ជ្រុល​ចង្កូត​ទៅបុក​ថ្ម​ពុះ​ចែក​ទ្រូ​ងផ្លូវពេញទំហឹងរងការខូចខាត ផ្នែកខាងមុខក្បាលរថយន្តយ៉ាងដំណំ។ ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១២ និង ១០ នាទី​យប់ ឈានចូល​ថ្ងៃ​សុក្រ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ខណៈមេឃកំពុងភ្លៀង។

    ​សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់បើករថយន្តម៉ាកព្រូស មួយគ្រឿង ដែល​ពាក់​ស្លាកលេខ ភ្នំពេញ 2AI -7811 ពណ៌ប្រផេះ បើកបរក្នុងទិសដៅពីត្បូង មក​ជើង មកដល់ចំណុចកើតហេតុ ក៏បាន​រេចង្កូតទៅបុកនឹងថ្មទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរងការខូច ខាតផ្នែកខាងមុខនៃរថយន្តយ៉ាងដំណំហើយ។

    នារីអ្នកបើកបររូបនោះបានបញ្ជាក់ថា មកពី​គាត់​ភ្នែក​មី​ញ៉ូ​ប ទើប​រាង​ស្រវាំង​ជ្រុល​ទៅបុក​នឹង​ទ្រូងផ្លូវ​យ៉ាងដូច្នេះ។ ទោះយ៉ាងណាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាង៍​ខាងលើ មិនបានបង្កឱ្យមានអ្នករងរបួសនោះទេ។

    ​ក្រោយមក​ នារីខាងលេីបានទុករថយន្តនៅកន្លែងកេីតហេតុហេីយចេញទៅបាត់ ។ បន្ទាប់មកទេីបមានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍​ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares