• បើកបរថយន្ត​ហាយ​ឡែ​ន​ឌ័​រទាំងស្រវឹងធ្លាក់ភ្នែក រេឆ្លងាគន្លងផ្លូវម្ខាងទៀតបុកនឹងរថយន្តឡង់គ្រីស័រកំពុងបើកបញ្ច្រាស់ទិសគ្នាពេញទំហឹង!
    ដោយ admin  ថ្ងៃទី 23 July, 2020  ម៉ោង 07:27 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រក្នុងសភាពស្រវឹងជោគ បានរេឆ្លងគំនូសផ្លូវទៅបុករថយន្តឡង់គ្រីស័រ កំពុងបើកបរបញ្ច្រាសទិសគ្នា បបណ្ដាលឱ្យខូចខាតទាំងសងខាង ។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង​៥០​នាទី​យប់ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តស៊េរីទំនើបម៉ាក ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AM-0909 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិសដៅ​ពី​ត្បូង​ទៅជើងក្នុងល្បឿនលឿនល្មម មកដល់ចំណុចកើតហេតុមានរថយន្តម៉ាក តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2U-0575 បានបើកបរបញ្ច្រាសទិសគ្នា ក្នុង​ល្បឿន​លឿន ហើយ​ក៏រេ​ចង្កូត​មក​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​រថយន្ត​ឡង់​គ្រី​ស័​រ ចំ​មួយ​ចំហៀង​ខាងឆ្វេង និង​កង់ បណ្ដាល​ឱ្យរថយន្តទាំងពីរគ្រឿង បែក​និង​ដាច់​កង់ រងរងការខូចខាត ។

    សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិមិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេ ហើយគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាល​មកពីភាគីរថយន្តហាយឡែនឌ័រ បើកបរ​ទាំង​ស្រវឹង​ និងមិនប្រយ័ត្ន។ សមត្ថកិច្ចបានយករថយន្តទាំង២គ្រឿងនេះទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយតែតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares