• របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ដោយសារ​កំពុងបើកបររថយន្ត ដឹក​គ្រឿង​សង្ហា​រឹម បែក​កង់​ធ្លាក់​ផ្លូវ​
    ដោយ admin  ថ្ងៃទី 22 July, 2020  ម៉ោង 07:26 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម ១គ្រឿង កំពុងបើកបរបានបែកកង់ រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាលឱ្យ​ក្រឡាប់ ជាជាច្រើនត្រឡប់ បណ្ដាលឱ្យគាបជាប់អ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់់ ដោយ​ខ្លួនឯង​នេះ បានកើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

    ​នគរបាលស្រុក​ថ្មគោល បាន​ឱ្យដឹងថា ជនរងរបួសមានឈ្មោះ ហេង ស៊ី​និ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ និងអ្នករួម ដំណើរ​ជាមួយ ឈ្មោះ សុខ លីន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ រងរបួស​ស្រាល ។ រថយន្តរងការខូចខាត ម៉ាក​តូយ៉ូតា តា​កូ​ម៉ា ( TOYOTA TACOMA) ពណ៌ស ស៊េរី ឆ្នាំ​២០០៣ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q4594 ។​

    ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ហើយ​រថយន្ត ត្រូវបាន​យកទៅ​រក្សាទុក នៅ​នៅអធិការដ្ឋានស្រុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares