• បុរសម្នាក់ បបើករថយន្តលឿនរហូតរេធ្លាក់ផ្លូវ ទៅបុកគល់ឈើស្លាប់ខ្លួនឯងនៅក្នុងរថយន្ត
    ដោយ admin  ថ្ងៃទី 20 July, 2020  ម៉ោង 08:12 | សន្តិសុខ​សង្គម

    (ខេត្តតាកែវ)៖ បុរសម្នាក់បើករថយន្តម្នាក់ឯង ក្នុងល្បឿនលឿនគ្រប់គ្រងលែងបានរថយន្តធ្លាក់ផ្លូវទៅបុកនឹងដើមឈើបណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្នុងរថយន្ត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី១៩ ខែកក្កដាឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១២៦ គីឡូម៉ែត្រ៩-១០ ស្ថិតត្រង់ចំណុចភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នកបើកបរឈ្មោះ កឹម គា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ
    រស់នៅភូមិប្រាល ឃុំតានី ស្រុក អង្គជ័យ ខេត្តកំពត បានស្លាប់នៅក្នុងរថយន្តភ្លាមៗ, ជនរងគ្រោះបើកបររថយន្តម៉ាក តាក់ម៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2w-8923 ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ពេលមកដល់កន្លែងកើតហេតុ ខាងលើក៏រេចង្កូតធ្លាក់ពីផ្លូវ ទៅបុកគល់ឈើពេញមួយទំហឹង។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា សាកសពជនរងគ្រោះនិងមធ្យោបាយ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares