• ជនជាតិចិនបើករថយន្តព្រូសលឿនដូចខ្យល់ព្យុះ រេចង្កូតទៅបុករថយន្តកុងតឺន័របើកបញ្ច្រាស់ទិសគ្នា ស្លាប់២ រងរបួសធ្ងន់២នាក់
    ដោយ admin  ថ្ងៃទី 20 July, 2020  ម៉ោង 08:48 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តព្រូសបើកក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតទៅបុកនឹងរថយន្តកុងទីន័រកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឱ្យមនុស្សស្លាប់ ២នាក់ភ្លាមនៅនឹងកន្លែងនិង ២នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៤០ នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្ដបង្កម៉ាក តូយ៉ូតាព្រុស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AR-3975 បើកបរដោយជនជាតិចិន(ប្រុស) និងអ្នករួមដំណើរចំនួន ៣នាក់(ជនជាតិចិនប្រុសពីរនាក់ និងស្រ្តីជនជាតិខ្មែរ១នាក់) ធ្វើដំណើរពីលិចទៅកើត។ ចំណែកឯរថយន្តកុងតឺន័រម៉ាក នីសាន់ ពណ៌ខៀវឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-2928 ជារថយន្តរបស់ក្រុមហ៊ុនតេងឡាយ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា រថយន្តកុងតឺន័រ របស់ផែស្ងួតតេងឡាយ បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ មានរថយន្ដតូយ៉ូតាប្រូស ដែលជារថយន្តរបស់ជនជាតិចិន បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុបានរេចង្កូតទៅផ្នែកខាងឆ្វេង បុកនឹងរថយន្តកុងតឺន័រចំផ្នែកខាងស្ដាំបណ្ដាលឱ្យរថយន្តតូយ៉ូតាព្រូសខ្ទាតចេញពីកន្លែងកើតហេតុប្រមាណជិត ១០ម៉ែត្រ ប៉ើងធ្លាក់ជនរងគ្រោះជនជាតិចិន ២នាក់ ស្លាប់ភ្លាមៗ រីឯស្រ្តីជនជាតិខ្មែរម្នាក់ និងជនជាតិចិនម្នាក់ទៀតរងរបួសធ្ងន់។ ភ្លាមៗនោះអ្នកបើកបររថយន្តកុងតឺន័រ បានចុះរតើគេចខ្លួនបាត់។

    ប្រភពបន្តថា តើកើតកម្លាំងនគរបាលមូលដ្ឋាននិងនគរបាលឈាមនាយចរាចរណ៍របស់ស្នងការរាជធានីភ្នំពេញបានចុះមកដល់ចាត់ចែង បញ្ជូនជនរងរបួសពីរនាក់ ជនជាតិចិនម្នាក់ និងស្ត្រីជនជាតិខ្មែរ ទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ក្រោយពីវាស់វែងធ្វើកំណត់ហេតុ ជំនាញបានយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកការិយាល័យចរាចរណ៍ចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ។ ចំពោះសពជនជាតិចិន ២នាក់ ត្រូវបានជំនាញបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares