• ស្រ្តីម្នាក់បើករថយន្តលឿន ដល់ផ្លូវកោងបត់មិនទាន់បោះពួយចេញពីផ្លូវទៅបុកបង្គោលភ្លើងបាក់រលំដល់ដី
    ដោយ admin  ថ្ងៃទី 19 July, 2020  ម៉ោង 08:33 | សន្តិសុខ​សង្គម

    (​ភ្នំពេញ)៖ ស្ត្រីម្នាក់បើករថយន្តម៉ាក Fortuner លឿនស្ទើរហោះ តាម​បណ្ដោយ​ផ្លូវ ២១៧ ដល់​ផ្លូវ​កោង​បួងចង្កូតបត់មិនទាន់បណ្ដាលឱ្យតថយន្តឡើងលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងថ្ម​យ៉ាងកំរោលបាក់​អស់ ១ដើមរំដួលដូរដី។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២​ និង៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ ទី​១៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែរដេប៉ូលក់គ្រឿងសំណង់ ឡុង សិទ្ធា​រី ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នោះ ម៉ាកFORTUNER ស៊េរីឆ្នាំ២០១៩ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2-BA.0029​ ស្ត្រីអ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុ។ រថយន្តនោះបើកបរតាម​បណ្តោយ​ផ្លូវ​២១៧ ទទិសដៅពីទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកដល់ផ្លូវកោង រថយន្តបានឡើងលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងថ្ម​បាក់​ជា​ពីរ​ជា​បី​កំណាត់​។ ភ្លាមនោះស្ត្រីអ្នកបើក បរបានបើកទ្វារចេញពីរថយន្ត រត់ឡើងជិះរថយន្តមួយគ្រឿងទៀតចាកចេញពី​កន្លែងកើតហេតុ​នេះ​បាត់ទៅ។

    សមត្ថកិច្ចបានបញ្ជាក់ទៀតថា ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកចុះមក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោរ​ង់​ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares