• RX៤០០h មួយគ្រឿង បើកល្បឿនផ្តាច់ព្រលឹង កៀរម៉ូតូកង់បី បន្តទៅបុកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងម្ចាស់ស្វាងចែសរត់គេចខ្លួនបាត់ស្រមោល
    ដោយ admin  ថ្ងៃទី 18 July, 2020  ម៉ោង 08:56 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ សង្ស័យស្រវឹងស្រា បើករថយន្តលឿនដូចដូចខ្យល់ព្យុះក្នុងរាត្រី បានកៀរម៉ូតូកង់បី បន្តទៅបុកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងលាន់ដូចរន្ទះបាញ់។ហេតុការណ៍បង្កហេតុរំខានសង្គមនេះបានកើតឡើង កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៧១កែងផ្លូវ៥០៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាក លុចស៊ីស RX ៤០០h ពណ៌ទឹក ប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AK-9165 បានបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់។ រថយន្តបង្កខាងលើ ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន មកដល់ចំណុចកើតហេតុ មានកង់បីមួយគ្រឿង បើកលឿនដូចគ្នា ប៉ុន្តែដោយសារអ្នកបើកបររថយន្តខ្លាចបុកកង់បី ក៏កាច់ចង្កូតគេច បណ្ដាលឱ្យទៅបុករបាំងទ្រូងផ្លូវ រងការខូចខាតទាំងសងខាង ក្រឡាប់ផ្ងារជើង ។

    ក្រោយពេលកើតហេតុអ្នកបើកបររត់គេចពីកន្លែងកើត ហើយសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំលោកប្រុសអ្នកបើកបរចូលខ្លួនទៅដោះស្រាយការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares