• បើករថយន្តគេចពីម៉ូតូ ទៅបុកគូទរថយន្តសាំយ៉ុងហើយបន្តទៅបុកដើមឈើពេញទំហឹង
    ដោយ admin  ថ្ងៃទី 17 July, 2020  ម៉ោង 10:23 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តគេចពីម៉ូតូដើម្បីបញ្ចៀសគ្រោះថ្នាក់ តែជ្រុលទៅបុកដើមឈើរងការខូចខាតបាក់កង់ និងខូចខាតផ្នែកខាងមុខរថយន្តទាំងស្រុង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្លូវ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលជួបឧប្បត្តិហេតុនោះពាក់ស្លាកលេខ រដ្ឋ-05 2-0606 បើកបរក្នុងទិសដៅពីជើង មកត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏គេចពីម៉ូតូ១គ្រឿង រួចជ្រុលទៅប៉ះគូទរថយន្ត សាំយ៉ុងមួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 2AL-6820 ចតនៅចិញ្ចើមផ្លូវ ហើយបានបន្តទៅបុកដើមឈើ ពេញទំហឹងបណ្តាលឱ្យរងការខូចខាតក្បាលរថយន្តទាំងស្រុង។ ទោះយ៉ាង ណាករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅរួចទាក់ទងទៅខាងជំនាញឲ្យយករថយន្តស្ទូច មកស្ទូយយករថយន្តមួយគ្រឿង យកទៅការិយាល័យចរាចរណ៍ក្រុងរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares