• ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ជិះម៉ូតូ បុកជាមួយរថយន្តបើកបរបញ្រ្ចាសទិសគ្នា
    ដោយ admin  ថ្ងៃទី 17 July, 2020  ម៉ោង 13:58 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូត្រូវបានរថយន្តបើកបរបញ្រ្ចាសទិសគ្នាបុកចំពេញ ទំហឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បាន​កេីត​ឡេីង​នៅវេលាម៉ោង ១៣ និង៣០​នាទី រសៀល​​នៅថ្ងៃទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នៅលើផ្លូវក្រាលគ្រួសក្រហម ចំណុចភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ សស្រុកថ្មបាំង។

    នគរបាលជំនាញចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មិច ឆ្លាត​ ភេទប្រុសអាយុ១៣ឆ្នាំ​ មានទីលំនៅភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែក​ឯអ្នកបើកបរថយន្ត​ម៉ាក ហ្វត ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ 2AZ -4568 ពពុំស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។

    បច្ចុប្បន្ន​ សព​រងគ្រោះ​ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ រីឯ​វត្ថុ​តាង​ បានយកមករក្សាទុក​ នៅអធិការដ្ឋានស្រុក​ ដើម្បីដោះ​ស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares