• រថយន្តសាំយ៉ុងដឹកបន្លែ បុក​ជាមួយរថយន្ត​សណ្ដោង​កុងតឺន័រ​ មនុស្ស០៣នាក់រងរបួស
    ដោយ admin  ថ្ងៃទី 17 July, 2020  ម៉ោង 07:46 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ) ៖ រថយន្តសាំយ៉ុងដឹកបន្លែ បុកជាមួយរថយន្តសណ្ដោងកុងតឺន័រ ​កំពុងបើកបរបញ្ច្រាសទិសគ្នាពេញទាំងអស់បណ្ដាលឲ្យមនុស្ស ៣នាក់របួស ធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ​វេលា​ម៉ោង​០១ និង៥០​នាទី រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី១៧ ខែ​កក្ត​ដា ឆ្នាំ​២០២០លើផ្លូវជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ៤៨-៤៩ នៅ​ភូមិ​ព្រៃ​ស្លឹក សង្កាត់​-​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។​

    នគរបាលជំនាញចរាចរណ៍បានឱ្យដឹងទៀតថា រថយន្ត​រងគ្រោះ ម៉ាក​សាំង​យ៉ុង ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-2634 មមកពីទិសពីកើតទៅលិច អ្នកបើកបរមានឈ្មោះ មួន ទី​ណូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បាក់​នឹម ឃុំ​ច្រេះ ស្រុក​ជុំ​គី​រី ខេត្ត​កំពត របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ ០២នាក់ទៀត ឈ្មោះ គ​ន្ធា ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ​ន្ត័ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ របួសធ្ងន់ និង​ឈ្មោះ​ គឺ សាម​ឌី ភេទ​ប្រុស អាយុ​០៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ របួសស្រាល។

    ​ចំណែក​ភាគីរថយន្ត​សណ្តោង​កុងតឺន័រ ពណ៌​ស​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3137 សឺ​មី​រ៉ឺម៉ក​ពាក់​ស្លាក​លេខ តាកែវ 4A-0029 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់។ រថយន្តនេះបើកពីទិសខាងលិចទៅកើត បញ្ច្រាសគ្នា។

    ក្រោយពីវែងធ្វើកំណត់ត្រារួច នគរបាលចរាចរណ៍បានយកមធ្យោបាយបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ខេតខេត្ដកំពង់ស្ពឺ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares