• សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ក្រឡាប់​ជាច្រើន​ត្រឡប់​ ស្លាប់​៣ របួស​៥​
    ដោយ admin  ថ្ងៃទី 16 July, 2020  ម៉ោង 12:45 | សន្តិសុខ​សង្គម

    (ខេត្តស្ទឹងត្រែង)៖ រថយន្តសាំយ៉ុងដឹកអ្នកដំ ណើរ មីខេត្តត្បូងឃ្មុំទៅកាន់ខេត្តរតនគិរី បើកបរក្នុងល្បឿនលឿន រហូតដល់គ្រប់គ្រងលែងបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្តប្រុសស្រីចំនួន៣នាក់ ស្លាប់ភ្លាមៗ និង ៥​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់ស្រាល។

    ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទី ​ព្រឹក​ថ្ងៃទី ១៦ ខែ​កក្កដា ​ឆ្នាំ​២០២០ នៅលើដងផ្លូវជាតិលេខ៧៨ ត្រង់​ចំណុច​ជ្រាយ​ព្រំប្រទល់​ ឃុំ​ក្បាល​មាស ស្រុក​សេសា​ន​ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី​។​

    សមត្ថកិច្ច​បាន​បន្ត​ឱ្យដឹងថា ​រថយន្ត​ក្រឡាប់​ខាងលើ​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ ពាក់ស្លាកលេខភ្នំពេញ2W-9428 ពណ៌លឿង បាន​ដឹក​អ្នកដំណើរ​ចំនួន​៨​នាក់ ​រួម​នឹង​តៃកុង​ជា​អ្នកបើកបរ​ម្នាក់ ​ចេញពី​ខេត្ត​ត្បូងឃ្មុំ ​ទៅកាន់​ខេត្ត​រតនគិរី។ លុះមកដល់ចំណុចព្រំប្រទល់ស្រុកសេសានខេត្តស្ទឹងត្រែងរតនគិរី និងមណ្ឌលគិរី រថយន្តរេធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់​ បណ្តាល​ឱ្យមនុស្សក្នុងរថយន្តចំនួន៨នាក់ ៣​នាក់​បាន​ស្លាប់ ​និង ៥នាក់ ​រង​របួស​ធ្ងន់-​ស្រាល ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ច្រប់​។​ ចំណែក​តៃកុង​ក្រោយ​កើតហេតុ​ ត្រូវ​បាន​រត់​គេច​ខ្លួន​។

    សមត្ថកិច្ចយករថយន្តមករក្សាទុកនៅប៉ុស្តិ៍នគរបាល​។ ​ចំណែក​សព​ជនរងគ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares