• បើកគោយន្តកន្ត្រៃលឿនរេធ្លាក់ផ្លូវក្រឡាប់​បង្កឱ្យមនុស្សប្រុសស្រី ១០នាក់ រងរបួសធ្ងន់ស្រាល
    ដោយ admin  ថ្ងៃទី 16 July, 2020  ម៉ោង 07:39 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង) ៖ មនុស្សប្រុសស្រី១០នាក់ ​បាន​របួសធ្ងន់​ និងស្រាល ក្នុងហេតុការណ៍ ក្រឡាប់គោយន្ត ខណៈពួកគេជិះទៅចំការ។ ខេត្តការនេះបានកើតឡើងនៅវេលាម៉ោង១៤ និង៣០នាទីនារសៀល ​នា​ថ្ងៃទី​១៥ ​ខែកក្កដា​ ឆ្នាំ​២០២០​នេះ ​នៅ​ចំណុច​ភូមិ​ភ្នំព្រឹក​ ឃុឃុំភ្នំព្រឹក។

    តាម​សំដី​អ្នក​បាន​រួម​ដំណើរ​ដែល​រងរបួស​ស្រាល​បាន​ឱ្យដឹងថា ​មុន​កើតហេតុ​គោយន្ត​១​គ្រឿង​នេះ​បាន​ដឹក​អ្នកភូមិ​ទៅ​ចំការ​ ដោយមានអីវ៉ាន់សំពីងសំពោងផងនោះ ​ហើយ​អ្នក​បើកបរ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ​លុះដល់​ចំណុច​កើតហេតុ​ក៏​រ៉េ​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​តែម្តង​ ។

    ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅជួយអន្តរាគមន៍ ​បានហៅរថយន្តពេទ្យដឹកយកទៅមន្ទីរ ពេទ្យបង្អែកស្រុកសំពៅលូន ​ចំណែក​គោយន្ត​កន្ត្រៃ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ភ្នំព្រឹក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares