• បើករថយន្តចុះផ្លូវចំណោតជាន់ហ្វ្រាំងមិនស៊ី ​ជ្រុល​ទៅ​បុក​រថយន្តច្នៃបង្កឱ្យអ្នកបើកបររបួសបាក់ជើងម្ខាង
    ដោយ admin  ថ្ងៃទី 15 July, 2020  ម៉ោង 13:19 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ រថយន្ដម៉ាក(​ហ៊ី​យាន​ដាយ​)​ បើក​ចុះ​ផ្លូវ​ចំណោទ ​ហើយ​ស្រប​ពេលមេឃកំពុងភ្លៀងខ្លាំង ជាន់ហ្វ្រាំងអត់ស៊ីក៏ជ្រុលទៅបុករថយន្តច្នៃបើកបញ្ច្រាសទិសគ្នាចំផ្នែកចំហៀង បណ្ដាលឱ្យអ្នកបើក បរគោយន្តកែច្នៃរងរបួសធ្ងន់បាក់ផ្លូវមួយចំហៀង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលលា​ម៉ោង​១២ និង៣០នាទីនៅចំណុចលើភ្នំព្រឹក ផ្លូវជាតិ​លេខ​៥៩B​ ស្ថិតនៅ​ភូមិ​ថ្នល់​បត់​ ឃុំ​អូរ​រំដួល ​ស្រុក​ភ្នំព្រឹក ​រវាង​រថយន្ត​និង​រថយន្ត​ច្នៃ​បាន​បុក​គ្នា​ក្នុង​ទិសដៅ​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​។

    សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​ដោយ​រថយន្ដ​ម៉ាក​ហ៊ី​យាន​ដាយ​(Hyundai)​ ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញMC-០៤៦៣ បើកបរ​ដោយ​ឈ្មោះ​ សោ សកល ​ភេទ​ប្រុស ​អាយុ៣០ឆ្នាំ​ រស់នៅ​ភូមិ​ប្រឡាយ​ប្រាក់​ ឃុំ​អង្គ​បាន​ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ (​គ្មាន​របួស​)​បណ្តាល​ឲ្យ​បុក​ចំ​ចំហៀង​ខាងឆ្វេង​រថយន្ត​ច្នៃ​១​គ្រឿង​ ពណ៌​ខៀវខ្ចី ​(​គ្មាន​ស្លាក​លេខ​) ​បើកបរ​ដោយ​ឈ្មោះ​ មឿន ម៉ន ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ខ្ពស់ ​ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក ​ខេត្តបាត់ដំបង​បណ្តាល​ឲ្យ​របួសធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង​។

    សមត្ថកិច្ច​បញ្ជាក់​បន្ត​ថា​ មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ ដោយភាគីរថយន្ដ (​ហ៊ី​យាន​ដាយ​)​ បើក​ចុះ​ផ្លូវ​ចំណោទ ​ហើយ​ស្រប​មេឃ​កំពុង​ភ្លៀង​ខ្លាំង​បណ្តាល​ឱ្យជាន់ហ្វ្រាំងអត់ស៊ីទើបបណ្តាលឲ្យជ្រុល​ទៅ​បុក​ចំហៀង​រថយន្ត​ច្នៃ​។

    បច្ចុប្បន្ន​ជនរងគ្រោះ​បានដឹង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ ចំណចំណែករថយន្តទាំងពីរនគរបាលចរាចរណ៍នៃអធិការស្រុកភ្នំព្រឹក យក​មក​រក្សា​ទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares