• រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៏​បើកលឿនចុះ​ពីលើ​ស្ពាន​បុក​គោយន្ត​កន្ត្រៃ​ក្រឡាប់​របួសមនុស្ស៦នាក់
    ដោយ admin  ថ្ងៃទី 15 July, 2020  ម៉ោង 09:27 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តក្រឡុកស៊ីម៉ងត៏បើកបរលឿនចុះពីលើស្ពានបុកគោយន្ត​កន្ត្រៃ​ក្រឡាប់​ធ្លាក់​មនុស្ស​៦​នាក់​រងរបួស​។​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើត ឡើងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
    នៅតាមបណ្តាយមហាវិថីឈ្នះឈ្នះ ចំណុចគល់ស្ពានព្រែកព្នៅត្រើយខាងកើត ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

    ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បង្កហេតុ​ម៉ាក​ហ៊ី​ណូ​ពាក់​ស្លាក​លេខ​5A-3125​។​ គោយន្តកន្ត្រៃរងគ្រោះដឹកមនុស្សប្រុសស្រី​៦​នាក់​។​ ក្នុងនោះស្ត្រីម្នាក់របួសធ្ងន់ឈ្មោះស្រី​ ណាក់ អាយុ៣២ឆ្នាំ មុខបរកម្មករសំណង់មាន នៅភូមិបួន ឃុំកំពង់ហ្លួង ស្រុកត្រគរខេត្តពោធិ៍ សាត់។ ស្ត្រីរងគ្រោះរូបនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅ​មន្ទី​រសម្រាកព្យាបាល និងសម្ភពពន្លឺ។

    ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​វាស់វែង​រួច​ក៏បាន​ប្រគល់​គោយន្ត​និង​រថយន្ត​ទៅឱ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​យកទៅ​រក្សាទុករ​ង់​ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares