• បើករថយន្តកុងតឺន័រប្រើល្បឿនលឿនដោយប្រមាទ ដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ បុករះផ្ទះអ្នកវេរលុយ ជាច្រើនខ្នង រួចក្រឡាប់ប្រះដេក
    ដោយ admin  ថ្ងៃទី 15 July, 2020  ម៉ោង 08:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តកុងតឺន័រងមួយគ្រឿងហាងពេលយប់បើកលឿនដល់ផ្លូវកោងចង្កូតមិនទាន់បានជ្រុលទៅបុកគំរបលូនៅចិញ្ចើមផ្លូវហើយបន្តទៅបុករះផ្ទះវេរលុយខូចខាតជាច្រើនខ្នង រួចក្រឡាប់ប្រះដេកបង្កការភ្ញាក់ផ្អើលយ៉ាងស្លនើស្លោ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលា
    ម៉ោងប្រមាណ២រំលង អធ្រាត្រ ឈាមចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០នេះស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-6327 ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ បើកបរនៅតាមបណ្ដោយផ្លូវវេងស្រេង ដែលមានទិសដៅ ពីលិចទៅកើត មានល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវកោងបួងចង្កូតមិនទាន់ ក៏បណ្ដាលឱ្យទៅបុកគម្របលូបែកទុយោទឹករបស់រដ្ឋ អស់ចំនួនមួយ ទៅបុករះផ្ទះប្រជាពល រដ្ឋវេរលុយផ្ទះវីង ផ្ទះអ៊ីម៉ាន់នី ផ្ទះលីហួរ ផ្ទះទ្រូម៉ាន់នី ហើយបន្តទៅមុខបណ្តាលឲ្យក្រឡាប់ លើកន្លែងលក់ស្រាក្រឡុកបែកបាក់ទូរតុកៅអីអស់ជាច្រើនទៀត ។

    ភ្លាមៗនោះដែរ គេឃើញតៃកុងរថយន្តបានបើកទ្វារចេញ រត់បាត់ស្រមោល។ តែសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំមាននរណាម្នាក់រងរបួស ឬស្លាប់នោះទេ ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares