• រថយន្ត TUNTRA បោះពួយក្នុងរាត្រី លឿនពេកវេរ បុករបងផ្ទះប្រជាពលរដ្ឋផ្អើលទាំងយប់
    ដោយ admin  ថ្ងៃទី 15 July, 2020  ម៉ោង 07:12 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្ត TUNTRA មួយគ្រឿងបើកលឿន រេទៅបុករបងផ្ទះប្រជាពលរដ្ឋបបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា​ម៉ោង២ និង​៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កា​ត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

    ​រថយន្តបង្កម៉ាកTUNTRA ធុនត្រា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2M-4571 បើកតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនគ្រប់គ្រងលែងបាន ហើយបានវេរចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរថយន្តបាក់ភ្លៅកង់មុខ។

    ​ភាគីម្ចាស់រថយន្តចេញថ្លៃចំណាយក្នុងការជួសជុល​របងផ្ទះ ដើម្បីបញ្ចប់រឿង ហើយបានស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares