• មន្ត្រីនគរបាលម្នាក់ ដកកាំភ្លេីងបាញ់ស្ត្រីវ័យក្មេងម្នាក់ដូចបាញ់ចាបស្លាប់យ៉ាងរន្ធត់ កម្មពៀរភ្លាមៗបើក រថយន្តគេចទៅជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់!
    ដោយ admin  ថ្ងៃទី 11 July, 2020  ម៉ោង 07:07 | សន្តិសុខ​សង្គម

    (ខេត្តត្បូងឃ្មុំ) ៖​ មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ក្រោយ​ពីដក​កាំភ្លើង​បាញ់​សម្លាប់នារីជាគូកំណាន់ម្នាក់ រួចបើករថយន្តគេចបានជ្រុលទៅបុករថយន្តកំពុងបើកបរពេជ្រភ្លេងសុទ្ធកណ្ដុរមន្ត្រីនគរបាលជនដៃដល់ក៏រងរបួសជាទម្ងន់។ ករណីបាញ់ប្រហារសម្លាប់មនុស្សនេះ នៅវេលាម៉ោង២០ និង០៦នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

    ប្រភព​បន្ត​ថា​ នារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ។ ជនដៃដល់ជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ ឈ្មោះ មូល ទិត្យ​ឧត្តម អាយុ៣៥ឆ្នាំ។

    ប្រភព​ព័ត៌មាន​នៅកន្លែង​កេីត​ហេតុ​ ជនដៃដល់ដែលជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្តបានបាញ់ភ្លាម ហើយជនល្មើសបានបើករថយន្តរត់គេចជ្រុលទៅបុករថយន្ត១គ្រឿងទៀតពីក្រោយពេញ ទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ តែដោយសារ​ស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។

    ចំពោះ​ករណី​នេះ​ សមត្ថកិច្ច​ក៏មិនទាន់ដឹងថាជាអំពីមូកហេតុយ៉ាងណានោះទេ។ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕

     


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares