• ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកក្កដា៖ បង្ក្រាប៣១ករណី ឃាត់ខ្លួន៧០នាក់
    ដោយ admin  ថ្ងៃទី 11 July, 2020  ម៉ោង 17:42 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣១ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី, ជួញដូរ ១៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧០នាក់។

    របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៧២៩ករណី ឃាត់មនុស្ស១១,៣៩២នាក់ (ស្រី៧២០នាក់)៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares