• របាយការណ៍ COVID-19 ប្រចាំថ្ងៃ! ចំនួនអ្នកឆ្លងលើផែនដីកើនលើស ១២.៦លាននាក់, ស្លាប់ជាង ៥៦.៣ម៉ឺននាក់, ជាសះស្បើយជាង ៧.៣លាននាក់
    ដោយ admin  ថ្ងៃទី 11 July, 2020  ម៉ោង 17:51 | សន្តិសុខ​សង្គម, អន្តរជាតិ

    (អន្តរជាតិ)៖ គិតត្រឹមម៉ោង ៥ និង០០នាទីល្ងាចថ្ងៃសៅរ៍ ទី ១១ ខែកក្កដា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

    ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១២,៦៥០,២២៧នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៥៦៣,៤៤៩នាក់បានស្លាប់បាត់បង់ជីវិត និង ៧,៣៨៥,២១៣នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។

    ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៨២ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៧៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares