• ឃាត់ខ្លួនជនជាតិវៀតណាម និងដកហូតថ្នាំញៀន១១គីឡូក្រាម នៅក្រុងបាវិត ខេត្តស្វាយរៀង
    ដោយ admin  ថ្ងៃទី 11 July, 2020  ម៉ោង 11:26 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ ជនជាតិវៀតណាមម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែនត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿង ញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១១គីឡូក្រាម កាលពីនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

    សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថាប្រតិបត្តិការក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងស្ថិតក្រោមការដឹកនាំសម្របសម្រូលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

    សមត្ថិកិច្ចបានបញ្ជាក់រំលឹកថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចចន្លោះបង្គោលព្រំដែនលេខ១៦៩-១៧០ ស្តិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាន នគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ដោយបានចាប់ជនសង្ស័យតែម្តង។

    ជនសង្ស័យឈ្មោះង្វៀង ហុងផុក ជនជាតិវៀតណាម និងរឹបអូសវត្ថុតាងថ្នាំញៀនចំនួន១១ដុំធំ ទម្ងន់១១គីឡូក្រាម (គិតទាំងសំបកវេចខ្ចប់) ម៉ូតូ១គ្រឿង ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព នាំគ្រឿងញៀនឆ្លង ដែនទៅកាន់ប្រទេសវៀតណាម៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares