• រថយន្ត toyota prius បើកបរលឿនដល់ផ្លូវបំបែកជាបួនបុករថយន្ត ហាយឡាក់រីវ៉ូរ លាន់ដូចរន្ទះខ្ទាតរួចក្រឡាប់
    ដោយ admin  ថ្ងៃទី 11 July, 2020  ម៉ោង 10:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ខណៈយប់ស្ងាត់ រថយន្ត តូយ៉ូតាព្រូស មួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវបែកជាបួន បានបុករថយន្ត ហាយឡាក់រីវ៉ូ លាន់ដូចរន្ទះខ្ទាតជាច្រើនម៉ែត្រ រួចក្រឡាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខហាងកាហ្វេ HONESTcafé តាមបណ្ដោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៥២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាក ហាយឡាក់រីវ៉ូរ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE-5458 ដែលបើកបរជាលក្ខណ:គ្រួសារ មានគ្នាចំនួន៥នាក់ តាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន ។

    លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវ១៩៥២ហើយពេលដែលឆ្លង បានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2R-8562 ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ១៩៥២ ទិសដៅពីលិចទៅកើត មកបុកចំចំហៀងខាងឆ្វេង ផ្នែកខាងក្រោយរថយន្តហាយឡាក់រីវ៉ូរពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡាក់រីវ៉ូរ ខ្ទាតទៅខាងមុខ ប្រមាណជាង៤០ម៉ែត្រ ក្រឡាប់រងការខូចខាតយ៉ាងដំណំ។

    ចំណែកឯរថយន្តតូយ៉ូតាព្រូស បានរងការខូចខាតមួយកំណាត់ខាងមុខស្ទើរទាំងស្រុង ។ ប៉ុន្តែក្នុងហេតុការណ៍នោះ មិនបណ្ដាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យភាគីទាំងពីរធ្វើការចរចាដោះស្រាយគ្នា ហើយភាគីខាងរថយន្តតូយ៉ូតាព្រូស ក៏ព្រមយករថយន្តហាយឡាក់រីវ៉ូរទៅជួសជុល ដើម្បីបញ្ចប់រឿង៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares