• ឃាត់ខ្លួនជនសង្ស័យជាខ្មែរឥស្លាម៣នាក់ រក្សាទុកសារធាតុញៀនខុសច្បាប់
    ដោយ admin  ថ្ងៃទី 11 July, 2020  ម៉ោង 09:19 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កាលពីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

    ជនសង្ស័យទាំង៣នាក់នោះ៖ ទី១/ឈ្មោះ យ៉ា យាក់ហ្វើត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាមទីលំនៅក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ទី២/ឈ្មោះ យ៉ា ការីម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាមទីលំនៅក្រុម២ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរមិនពិតប្រាកដ ។
    ទី៣/ឈ្មោះ ឡឹប ហ្វាទីឡាស់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាមទីលំនៅក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរ បុគ្គលិកសណ្ឋាគារ ។

    វត្ថុតាងដកហូតរួមមាន ៖ ១/ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ តូចជារបស់ជនស្សយ័ឈ្មោះ យ៉ាយ៉ាកហ្វើត។ ២/ទូរសព្ទ័ចំនួន៣ គ្រឿង មានម៉ាក់ Iphone5 ពណ៌សរ (ខូច) Honor (ពណ៌មាស) និង Samsang (ពណ៌ស)។៣/លុយដុល្លារ 10$ លុយខ្មែរ ២៧៦០០រៀល (ពីរម៉ឺនប្រាំពីរពាន់ប្រាំមួយរយរៀល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

    ជនសង្ស័យត្រូវបានអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares