• បើកម៉ូតូមិនប្រកាន់ស្តាំ ដល់ផ្លូវកោងឡើងចំណោត បុកជាមួយរថយន្តបញ្ច្រាសទិសពេញទំហឹង រងរបួសធ្ងន់ទាំង២នាក់
    ដោយ admin  ថ្ងៃទី 11 July, 2020  ម៉ោង 09:02 | សន្តិសុខ​សង្គម

    (ខេត្តពោធិ៍សាត់)៖ មនុស្សប្រុសស្រី ២នាក់ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿនលើផ្លូវឡើងចំណោតហើយកោង បានជ្រុលទៅបុកនឹងរថយន្តគ្រឿងពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នៅ លើកំណាត់ផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ (ចំណុចផ្លូវកោង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣.១៤៤ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

    យោងតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖ មុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AZ 2119 បើកបរដោយឈ្មោះ ភុំ ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ អ៊ុ ស្រីដា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិបឹងរំលិច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ(ធ្ងន់)។

    ម៉ូតូបើកបរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តម៉ាក TOYOTA HILUX វីហ្គោ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A 2365 បើកបរដោយឈ្មោះ សោម សុផា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា បច្ចុប្បន្ន រស់នៅភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពុំរងរបួសនោះទេ ។

    ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង រួចយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកវាលវែង។ អ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares