• របាយការណ៍ COVID-19 ប្រចាំថ្ងៃ ទី ០៩ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងលើផែនដីកើនលើស ១២.១លាននាក់, ស្លាប់ជាង ៥៥ម៉ឺននាក់, ជាសះស្បើយជាង ៧លាននាក់!
    ដោយ admin  ថ្ងៃទី 9 July, 2020  ម៉ោង 17:34 | សន្តិសុខ​សង្គម, អន្តរជាតិ

    (អន្តរជាតិ)៖ គិតត្រឹមម៉ោង ៦ និង០០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី ០៩ ខែកក្កដា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

    ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១២,១៩៦,៩២៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៥៥២,៧៧១នាក់បានស្លាប់បាត់បង់ជីវិត និង ៧,០៩៣,៧៦៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។

    ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៨០ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៦ នេះបើតាមការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៦ និង០០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares