• បើករថយន្តលើផ្លូវទិសបញ្ច្រាស បុកម៉ូតូ១គ្រឿង បណ្ដាលឱ្យកម្មកររោងចក្រប្រុសស្រី ២នាក់រងរបួសធ្ងន់!
    ដោយ admin  ថ្ងៃទី 8 July, 2020  ម៉ោង 09:05 | សន្តិសុខ​សង្គម

    (ខេត្តតាកែវ)៖ រថយន្តធុនធ្ងន់មួយគ្រឿងបើកបរមិនប្រកាន់ស្ដាំ បើក្នុងផ្លូវបញ្ច្រាស បានបុកម៉ូតូមួយគ្រឿងបង្កឱ្យកម្មកររោងចក្រប្រុសស្រី ២នាក់រងរបួស ធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧១ -៨២ ស្ថិតក្នុងភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

    សមត្ថកិច្ចបានឱ្យដឹងថា ដើមហេតុ រថយន្តមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-2880 បើកបរមកពីទិសខាងជើង មកដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1M-5349 បើកបរដោយឈ្មោះ ស៊ីវ សំអុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិក្រាំងថ្កូវ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត បង្កឱ្យរងរបួសធ្ងន់ និងមានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ស្រី សម្បត្តិ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការនីរោងចក្រ នៅភូមិឃុំជាមួយគ្នា (រងរបួស ធ្ងន់) ម៉ូតូបើកបរមកពីទិសខាងត្បូង ជនរង គ្រោះទាំងពីរនាក់ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

    ក្រោយពេលកើតហេតុរថយន្តខាងលើ មិនបានឈប់នៅកន្លែងកើតហេតុនោះទេ បើករត់ រហូតបានឃាត់ជាប់នៅកន្លែងគោលដៅត្រួតពិនិត្យរបស់នគរបាលចរាចរណ៍ខេត្តតាកែវ ដោយតៃកុងរថយន្តចុះគេចខ្លួនបាត់។

    ក្រោយមកសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។ នគរបាលជំនាញបានបញ្ជាក់ថា ករណីខាងលើបណ្តាលមកពីរថយន្តជិះបញ្ច្រាសផ្លូវ មិនប្រកាន់ស្តាំ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares