• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១២លាននាក់ ស្លាប់ជាង ៥៤ម៉ឺននាក់ និងជាសះស្បើយជាង ៦.៨លាននាក់!
    ដោយ admin  ថ្ងៃទី 8 July, 2020  ម៉ោង 16:12 | សន្តិសុខ​សង្គម

    (អន្តរជាតិ)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៩៤០,២៤៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៤៥,៦០៥នាក់ និងជាសះស្បើយឡើងវិញ ៦,៨៤៣,៩៩៩នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,០៩៦,៥០៣នាក់ ស្លាប់ចំនួន ១៣៣,៩៥៤នាក់ និងជាសះស្បើយចំនួន ១,៣៥៤,៥៧៩នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៦៧៤,៦៥៥នាក់ ស្លាប់ចំនួន ៦៦,៨៦៨នាក់ និងជាសះស្បើយ ១,០៧២,២២៩នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៧៤៣,៤៨១នាក់ ស្លាប់ ២០,៦៥៣នាក់ និងជាសះស្បើយ ៤៥៧,០៥៨នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares