• ឪពុកទ្រំាលែងបាន ព្រោះតែកូនប្រុសបង្កើតវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទៃ បានហៅប៉ូលីសមកដាក់ខ្នោះយកទៅអនុវត្តច្បាប់
    ដោយ admin  ថ្ងៃទី 8 July, 2020  ម៉ោង 09:24 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ លោកកូនម្នាក់ផឹកស្រាស្រវឹងហើយខ្ចីម៉ូតូឪពុកបង្កើតទៅដឹកប្រពន្ធនៅឯខេត្តព្រៃវែងមកស្រុកវិញមិនបាន ដោយសារឪពុកខ្លាចគ្រោះថ្នាក់ពេលបើកបរ បែរជាខឹងច្រលោតកំរោលចូលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ឪពុកក៏បានសុំអន្តរាគមន៍ពីនគរបាលមូលដ្ឋានចុះមកដាក់ខ្នោះនាំខ្លួនទៅកសាងសំណុំរឿងចាក់ការទៅកាត់ច្បាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុច ភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

    ជនសង្ស័យឈ្មោះ​ ធី​ រ៉ូយ៉ាល់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន) ។ រីឯជនរងគ្រោះឈ្មោះ ផូ ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាឪពុកបង្កើតជនសង្ស័យ)

    សម្ភារ:ខូចខាតមាន៖ ១/ទូទឹកកកចំនួន០១, ២/ឆ្នាំងដាំបាយអគ្គីនីចំនួន០១, ៣/កង្ហាល់ចំនួន០២ ,៤/បង្អួចកញ្ចក់ចំនួន០១។

    សភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើឈ្មោះ ធី រ៉ូយ៉ាល់ ជនសង្ស័យបានខ្ចីម៉ូតូពីឪពុកបង្កើតទៅដឹកប្រពន្ធនៅឯខេត្តព្រៃវែង។ ដោយឃើញកូនឈ្មោះ ធី រ៉ូយ៉ាល់ ស្រវឹងស្រាខ្លាំងពេក ទើបឪពុកមិនព្រមឱ្យខ្ចីម៉ូតូ ស្រាប់តែពេលនោះឈ្មោះធីរ៉ូយ៉ាល់ បានខឹងនឹងឪពុក បានយកទូទឹកកកបោក និងវាយឆ្នាំងដាំបាយអគ្គិសនី កង្ហាល់ បង្អួច កញ្ចក់ និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផ្សេងទៀត។

    ភ្លាមនោះឪពុកបង្កើតជនសង្ស័យ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកអំបិលពេលទទួលបានពាក្យបណ្តឹង ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ។

    កន្លងមកពេលដែលជនសង្ស័យផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿង និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់។

    បច្ចុប្បន្ន​ជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាន
    នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares