• បុរសម្នាក់ស្លាបភ្លាមៗក្រោយពីជិះម៉ូតូពេលយប់ទៅបុកគូទរថយន្តដឹកទំនិញកំពុងឈប់ចតស្ងៀម
    ដោយ admin  ថ្ងៃទី 8 July, 2020  ម៉ោង 07:44 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប) ៖ បុរសវ័យ៤៥ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែង ដោយសារបើកម៉ូតូលឿនជ្រុលទៅបុកគូទ រថយន្តយីឌុបខូចដឹកទំនិញ កំពុងឈប់ចតខាងស្តាំដៃនៃជាយផ្លូវ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនោះ កើតឡើងនៅវេលាម៉ោង២ និង៣០ យប់នាទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅលើកំណាតិផ្លូវជាតិ​លេខ៦ ចន្លោះគីឡូ ២៦១- ២៦២ក្នុងភូមិគោករមាស ឃុំកំគោកធ្លកក្រោម ស្រុកជីក្រែង ។

    នគរបាលស្រុកជីក្រែង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធឿន ប៊ុនធា ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិអន្លង់សំណរឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប, បើកបរម៉ូតូម៉ាក Hongda dream C125 ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1O-6559 ពណ៌ខ្មៅ បើកទិសដៅពីកើត ទៅលិច ហើយបុកគូថរថយន្តចតស្ងៀម។

    ប្រភពបន្តថា រថយន្តដែលចតស្ងៀមម៉ាក Hyundai ឆ្នាំផលិត១៩៩៦ ពាក់ស្លាកលេខភ្នំពេញ 3C- 5787 រ៉ឺម៉កសណ្តោងពាក់ស្លាកលេខភ្នពេញ4A- 2436 ប្រភេទក្បាលសណ្តោង។ រថយន្តបើកទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើខូច ឈប់ចតក្បែរជាយផ្លូវ។ អ្នកបើកបរម៉ូតូខាងលើបានបុកពីក្រោយស្លាប់នៅនឹងកន្លែង, ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។

    នគរបាលជំនាញផ្នែកចរាចរណ៍ប្រចាំស្រុកជាក្រែងបានបញ្ជាក់ថា មូលហេតុ រថយន្តឈប់ចតក្បែរផ្លូវ ហើយម៉ូតូបើកបរក្នុងល្បឿនលឿន។ ក្រោយពេលមន្ត្រីជំនាញវាស់វែង បានប្រគល់សពជូនក្រុមគ្រួសារ។ ចំណែកវត្ថុតាង ពាក់ព័ន្ធត្រូវបានកម្លាំងនគរបាលស្រុកអូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកជីក្រែង ដើម្បីដោះស្រាយនីតិវិធីច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares