• ជនជាតិចិនមួយក្រុមវាយបំផ្លាញ ទ្រព្យសម្បត្តិនៅក្នុងហាងផឹកស៊ីនៅខណ្ឌបឹងកេងកងផ្អើលពេញបណ្ដាញសង្គម ត្រូវបានកម្លាំងនគរបាលតាមចាប់បាន៥នាក់
    ដោយ admin  ថ្ងៃទី 6 July, 2020  ម៉ោង 08:49 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ជនជាតិចិន៥នាក់ដែលបានវាយ តុ កៅអី និងសម្ភារៈមួយចំនួន នៅហាងមួយកន្លែងនាំឱ្យមានភ្ញាក់ផ្អើលទាំងកណ្តាលយប់ ត្រូវបានកម្លាំងអធិការ ដ្ឋាននគរបាលខណ្ឌបឹងកេងកងស្រាវជ្រាវរកឃើញហើយនារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ។ ជនជាតិចិនទាំងនោះ កំពុងត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមច្បាប់។

    លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានប្រាប់បណ្តាញព័ត៌មាននៅល្ងាចថ្ងៃនេះថា ដោយមានបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញរួចមក កម្លាំងអធិការដ្ឋានគរបាលខណ្ឌ ចាប់ពីយប់កើតហេតុបានចុះស្រាវជ្រាវជាបន្ទាន់ រហូតដល់រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ បានស្រាវជ្រាវរកឃើញជនជាតិចិន ដែលបានវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃនៅហាងមួយកន្លែងស្ថិតតាមបណ្តោយផ្លូវព្រះមនីវង្ស ។

    សូមបញ្ជាក់ថា រឿងរ៉ាវនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ បានកើតឡើងនៅម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅហាងហូបអីមួយកន្លែងស្ថិត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

    មូលហេតុ នៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ គឺដោយសារមានទំនាស់ជាមួយអ្នកហូបអីនៅក្បែរនោះដែរ។ បន្ទាប់ពីវាយបំផ្លាញរួចហើយ ជនជាតិចិនទាំងនោះបានដើរចេញពីកន្លែងបាត់ទៅ។
    ជនសង្ស័យចំនួន០៥ នាក់នោះ៖

    *១៖ ឈ្មោះ HUANG JINXIONG ភេទ ប្រុស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: E69936870 ស្នាក់នៅផ្ទះ ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, មុខរបរកម្មករសំណង់។

    *២៖ ឈ្មោះ HUANG YANFU ភេទប្រុស អាយុ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA 2550158 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។

    *៣៖ ឈ្មោះ HUANG DIXIONG ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EC6670330 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។

    *៤៖ ឈ្មោះ HUANG KANGGUAN ភេទប្រុស អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: E68451337 ស្នាក់នៅផ្ទះលេខ ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។

    *៥៖ ឈ្មោះ YANG HOUSHNG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ: E85436407 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, មុខរបរកម្មករសំណង់។កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ម្នាក់ទៀត ដើម្បីនាំយកមកទទួលទោសតាមផ្លូវច្បាប់។

    បច្ចុប្បន្នក្រុមបក្ខពួកជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares