• ជនជាតិចិនបើករថយន្តបោះពួយទៅបុកមនុស្ស ៤នាក់កំពុងរៀបចំឈរអីវ៉ាន់នៅគូទរថយន្ត បង្កឱ្យស្លាប់១នាក់ និងរបួស ៣នាក់
    ដោយ admin  ថ្ងៃទី 5 July, 2020  ម៉ោង 08:44 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ រថយន្តទេសចរណ៍មួយគ្រឿងឈប់ចតនៅលើចិញ្ចើមផ្លូវ អ្នកធ្វើដំណើររួម និងអ្នកបើកបរកំពុងរៀបចំអីវ៉ាន់ដាក់នៅគូទរថយន្ត បន្ទាប់ពីបញ្ចប់ដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុត្រឡប់មកភ្នំពេញវិញ ស្រាប់តែមានរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនមកបុកចំពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររថយន្តស្លាប់តាមផ្លូវក្រោយពីបញ្ជូននៅមន្ទីរពេទ្យ និងមនុស្ស ៣នាក់ (ក្នុងនោះមានស្ត្រី១នាក់) ទៀតរងរបួសធ្ងន់ស្រា។

    ករណីនេះបានកើតឡើងវេលាម៉ោងជាង៧ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅផ្លូវកំពុងស្ថាបនាថ្មី ម្តុំខាងមុខសាខាពន្ធដារខេត្តព្រះសីហនុ។

    ក្រោយកើតហេតុនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុបានចុះទៅដល់ជួយអន្តរាគមន៍ បញ្ជូនជនរងរបួសទៅមន្ទីរពេទ្យ ន៨ងបានឃាត់ខ្លួនជនជាតិចិនជាអ្នកបើកបររថយន្តបង្ក និងនាំរថយន្តទាំង២គ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares