• របាយការណ៍ COVID-19 ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនលើស ១១.២លាននាក់, ស្លាប់ជិត ៥៣ម៉ឺននាក់, ជាសះស្បើយជាង ៦.៣លាននាក់, ១៨០ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០០ករណីឡើងទៅ»
    ដោយ admin  ថ្ងៃទី 4 July, 2020  ម៉ោង 18:51 | សន្តិសុខ​សង្គម, អន្តរជាតិ

    (អន្តរជាតិ)៖ គិតត្រឹមម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃសៅរ៍ ទី ០៤ ខែកក្កដា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

    ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១១,២១០,៧៧០នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៥២៩,៤៩២ នាក់បានស្លាប់បាត់បង់ជីវិត និង ៦,៣៥៦,៨៩២នាក់ផ្សេងទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៨០ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៦៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares