• មនុស្សជាង១ម៉ឺននាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងរឹបអូសថ្នាំញៀនជាង២៥០គីឡូក្រាម នៅឆមាសទី១ឆ្នាំ២០២០នេះ
    ដោយ admin  ថ្ងៃទី 4 July, 2020  ម៉ោង 10:51 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០បានបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២០ ចាប់គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបករណីគ្រឿងញៀនសរុបចំនួន៥ ៣៤០ករណី ដោយឃាត់ខ្លួនមនុស្ស ១០ ៥១២នាក់។

    ក្នុងចំណោមជនសង្ស័យដែលឃាត់ខ្លួនទាំង ១០ ៥១២នាក់នេះមាន ស្រីចំនួន៦៤៧នាក់ ហើយជនបរទេសចំនួន១៣៨នាក់ មាន៧សញ្ជាតិ។
    សម្រាប់ករណីគ្រឿងញៀន ដែលបង្ក្រាបបានរួមមាន៖ ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះបង្ក្រាបចំនួន ៣៣៩៥ករណី ឃាត់មនុស្ស៦៣៧៨នាក់ (ស្រី ៤៩៦នាក់) និងករណីប្រើប្រាស់ចំនួន ១៩៤៥ករណី ឃាត់មនុស្ស៤២៣៤នាក់ (ស្រី១៥១នាក់)។ ចំពោះការអនុវត្ដន៍ដីកាមានចំនួន២១៨ដីកា ឃាត់ ២០២នាក់ (ស្រី៥នាក់)។

    សម្រាប់សារធាតុញៀនគ្រប់ប្រភេទ ដែលរឹបអូសបានមានចំនួនជាង ២៥៧គីឡូក្រាម និង ១០៦៦កញ្ចប់តូច, កញ្ឆាចំនួន១៨១,៩៤២ដើម និង២៦៦គីឡូក្រាម, សម្ភារចាប់យកមានរថយន្ដ៤៩គ្រឿង ម៉ូតូ១១៧៩គ្រឿង ទូរស័ព្ទ៣៤៩៩គ្រឿង ជញ្ជីង២១៨គ្រឿង អាវុធខ្លី៧ដើម អាវុធវែង១៧ដើម៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares