• ជនសង្ស័យ​៤​នាក់​ និងថ្នាំញៀនមួយចំនួនត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ
    ដោយ admin  ថ្ងៃទី 4 July, 2020  ម៉ោង 09:21 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ កាលពីល្ងាចថ្ងៃទី៣ខែកក្កដាឆ្នាំ​២០២០ ជនសង្ស័យចំនួន៤នាក់ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ប្រើប្រាស់ និងចែកចាយថ្នាំញៀនត្រូវសមត្ថកិច្ចចាប់​ឃាត់ខ្លួន​បាន នៅ​ចំណុច​ក្រុម​៧​ភូមិ​១​ សង្កាត់១ ក្រុងព្រះសីហនុ។​

    ជនសង្ស័យ បាន​ចំនួន​៤​នាក់​៖ ទី១ឈ្មោះ ខាន់​ នៅភេទប្រុស អាយុ៣៥ឆ្នាំ។ ទី២ឈ្មោះ ភា ភ័ស្តភេទប្រុស អាយុ២៣ឆ្នាំ។ ទី៣ឈ្មោះ ណី រីមភេទប្រុស អាយុ២៥ឆ្នាំ និងទី៤ឈ្មោះ ផា នេញភេទប្រុសអាយុ១៥ឆ្នាំ។

    ​សមត្ថកិច្ច​ដកហូត​វត្ថុតាង ម្សៅ​ថ្នាំញៀន​ចំនួន​១២៣​កញ្ចប់ (១៤​កញ្ចប់​ធំ​ និង១០៩កញ្ចប់តូច), ទូរស័ព្ទ ៤ គ្រឿង​, ជញ្ជីងថ្លឹងថ្នាំញៀន២, សម្ភារៈប្រើប្រាស់មួយចំនួន។ ជនសង្សយ័ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares