• សមត្ថកិច្ចជំនាញបង្ក្រាប សិប្បកម្មសរសៃគុយទាវនៅនៅក្នុងផ្សារប្រសូត្រ គុយទាវជិតកន្លះតោន មានសារធាតុគីមី(borax) បំផ្លាញដល់សុខភាព
    ដោយ admin  ថ្ងៃទី 4 July, 2020  ម៉ោង 08:17 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តស្វាយរៀង បានស្នើសុំព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងអាជ្ញាធរដែនដី ដើម្បីសហការចុះត្រួតពិនិត្យទីតាំងសិប្បកម្ម សរសៃគុយទាវ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

    ការចុះទៅត្រួតពិនិត្យកន្លែងសិប្បកម្មសសៃគុយទាវខេត្តស្វាយរៀងនេះ មានការចូលរួមពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញាខេត្តស្វាយរៀង, លោក ផឹង និល ប្រធានសាខា, ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង និងមន្ត្រីសាខាសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ជាច្រើនរូបផងដែរ។

    បន្ទាប់ពីរកឃើញសារធាតុគីមី ដាក់ក្នុងសរសៃគុយទាវនៅផ្សារប្រសូត្រ ស្រុកស្វាយទាប រួចមកមន្ត្រីជំនាញបានតាមរកប្រភពផលិតទើបដឹងថា នៅសិប្បកម្មសរសៃគុយទាវ ខេត្តស្វាយរៀង ដែលមានម្ចាស់ឈ្មោះ (នង សុវណ្ណារិទ្ធ) ជាម្ចាស់ទីតាំងស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក៏ស្នើសុំព្រះអាជ្ញាសាលាដំបូងខេត្ត សហការចុះពិនិត្យតែម្តង។

    ដោយមានការពិនិត្យ និងធ្វើតេស្តយ៉ាងយកចិត្តទុក បានរកឃើញសរសៃគុយទាវមានសារធាតុគីមី (borax) ចំនួន២៥០គីឡូក្រាម នៅក្នុងទីតាំងសិប្បកម្មសរសៃគុយទាវ ខេត្តស្វាយរៀង ដែលសរុបទាំងទំនិញខូចគុណភាពផងដែរនោះ ចំនួន៤៥០ គីឡូក្រាម ត្រូវមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល។

    ចំណែកម្ចាស់សិប្បកម្មផលិតសសៃគុយទាវ មន្ត្រីជំនាញបានធ្វើកិច្ចសន្យាណែនាំ កុំឱ្យផលិតសរសៃគុយទាវដាក់សារធាតុគីមី (borax) តទៅទៀតដែលនាំឱ្យប៉ះពាល់ដល់សុខមាលភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយបើព្រមរាងចាលទេ នឹងបិទសិប្បកម្មផលិតសរសៃគុយទាវចោលតែម្តង។

    លោក ផឹង និល បានបន្តថា រាល់សិប្បកម្មខ្នាតតូចដែលប្រជាពលរដ្ឋបង្កើតឡើង មន្ត្រីជំនាញគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម តែត្រូវអនុវត្តទៅតាមច្បាប់ ដែលបានកំណត់ និងផលិតទៅតាមបច្ចេកទេត្រឹមត្រូវ ដោយមិនត្រូវដាក់សារធាតុគីមីហាមឃាត់នោះទេ ហើយមន្ត្រីជំនាញនឹងបន្តចុះពិនិត្យមុខទំនិញ នៅតាមផ្សារនានាក្នុងខេត្ត ឱ្យបានញឹកញាប់ជាបន្តបន្ទាប់ទៀតដើម្បីធានាបានសុវត្ថិភាពមុខទំនិញជូនពលរដ្ឋផងដែរ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares